បង្រ្កាបករណីជួញដូរគ្រឿង..ញៀន តាមដីការបស់តុលាការ
តាកែវ÷នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានចេញល្បាតតាមដងផ្លូវសំខាន់ៗ លុះមកដល់់ចំណុចផ្លូវលេខ២២ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ដោយមានការសង្ស័យ ។
ឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ឯម ចាន់ធឿន ហៅ ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ (ជួញដូរ និងប្រើប្រាស់) នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់(ធំ០៤កញ្ចប់ តូច០១) ទូរស័ព្ទ ០១គ្រឿង និងម៉ូតូ ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោយពីសាកសួររួចជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនបានទិញថ្នាំញៀន ក្នុងមួយដងពី ពីរលានរៀល ទៅ បួនលានហាសិបម៉ឺនរៀល ហើយខ្លួនបានអោយឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្នារ ឃុំលាយបូរ និងឈ្មោះ ទក ម៉េង ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំនៅ ភូមិអង្គគគីរ ឃុំលាយបូរ ជាអ្នកវេលុយទៅទិញ ពេលវេរួចទើបអ្នកលក់ ដាក់ថ្នាំមកផ្លុងចោលនៅ ម្តុំ អគ្គិសនីខេត្តតាកែវ ពេលខ្លះម្តុំទល់មុខពេទ្យភ្នែកខេត្តតាកែវ ដោយមានការសម្របសម្រួលពីសំណាក់ លោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៧ និង០០នាទី សមត្ថកិច្ចយើងក៏បន្តបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះអូន វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្នារ ឃុំលាយបូរ (ប្រើប្រាស់) រីឯឈ្មោះ ទក ម៉េង ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំនៅ ភូមិអង្គគគីរ ឃុំលាយបូរ បានគេចខ្លួនបាត់។ សមត្ថកិច្ចយើងបាននាំជនសង្ស័យ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ជនសង្ស័យដែលមាន ឈ្មោះ ឯម ចាន់ធឿន ហៅ ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខៈ០៥/២០២៥ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ ចេញដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ៕