កម្ពុជា-ហ្វីពីន ពិភាក្សាពីកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ
ចូហូ, ម៉ាឡេស៊ី៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន។
ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលថ្មីៗដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរីក
ចម្រើន។
ភាគីទាំងពីរក៏បានពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំផងដែរ។