តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បន្តចាត់តាំងកម្លាំងចេញល្បាតត្រួតពិនិត្យ ទីតាំងសំខាន់ៗក្នុងភូមិសាស្ត្រ លើខ្សែបន្ទាត់ព្រំដែន

ឧត្ដរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ
តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យកម្លាំង សហការគ្នាឱ្យបានល្អថែមទៀត ជាមួយអង្គភាពមិត្ត ក្នុងការចេញយាម ល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗ សង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខរបស់នាយ-ពលទាហានទាំងអស់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្ត ឱ្យបានម៉ឺងម៉ាត់តាមមុខងារតួនាទីរបស់ខ្លួនម្នាក់ៗ និងត្រៀមកម្លាំងអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង ។
លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ក្នុងកំឡុងពេលអាកាសធាតុកំពុងប្រែប្រួល ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង