ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមបេសកកម្មភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ

នៅថ្ងៃសៅរ៍- អាទិត្យ ២-៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបេសកកម្មរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលគិតត្រឹមថ្ងៃនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥០%។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រុមបេសកកម្មរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង ក៏បានចុះពិនិត្យគម្រោងប្រព័ន្ធស្រោចស្រពមានជ័យ ជំហានទី១ ដែលគ្រោងធ្វើឡើងនៅពេលខាងមុខបន្ទាប់ពីគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា បេសកកម្មរបស់ប្រតិភូភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយធ្វើទស្សនកិច្ចនៅគម្រោងអភិវឌ្ឍន៍ចំនួន៤ គឺ ទី១)គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ទី២)គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងកែវ ទី៣)គម្រោងអភិវឌ្ឍន៍ធនធានទឹកជុំគីរី និង ទី៤)គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត៕

អត្ថបទដែលជាប់ទាក់ទង