រថយន្តអាលផាត១គ្រឿង ខណៈម្ចាស់ចតទុក រួចចូលហាងហូបអាហារ ត្រូវបានដើមឈើដួលសង្កត់ បណ្តាលឱ្យរងការខូចខាត នៅពេលមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រថយន្តអាលផាត១គ្រឿង ខណៈម្ចាស់ចតទុក រួចចូលហាងហូបអាហារ ត្រូវបានដើមឈើដួលសង្កត់ បណ្តាលឱ្យរងការខូចខាត នៅពេលមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

មុនពេលកើតហេតុ មានរថយន្តម៉ាក់អាលផាត១គ្រឿងបានចតទុក រួចម្ចាស់ចូលហូបអាហារក្នុងហាងមួយកន្លែងនៅក្បែរកាស៊ីណូ ហើយត្រូវបានដើមឈើធំ១ដើមដួលសង្កត់ពីលើ បណ្តាលឱ្យរងការខូចខាត នៅពេលមានភ្លៀងហើយលាយឡំដោយខ្យល់កន្ត្រាក់។
ក្រោយពេលកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងកងកម្លាំងបានចុះអន្តរាគមន៍ដោយយកត្រង់ស៊ីន័រមកកាត់មែកឈើចេញ ហើយយករថយន្តស្ទូចដើមឈើចេញ ហើយរថយន្តមួយគ្រឿងខាងលើបានរងការខូចខាតនិងកំពិតកាបូ និងបែកកញ្ចក់មុខរថយន្ត។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានចូលរួមសោកស្តាយការខូចខាតរថយន្តដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យដើមឈើរលំសង្កត់លើរថយន្ត១គ្រឿងរងការខូចខាត តែសំណាងគ្មានអ្នករងគ្រោះព្រោះរថយន្តចតចោល ហើយម្ចាស់ចូលហាងហូបអាហារ ។ ជុំវិញករណីនេះ ជាការសំណូមពរដល់បងប្អូនទាំងអស់នៅពេលមានភ្លៀងនិងខ្យល់ហាមយករថយន្តចតរឺទុកក្រោមរឺក្បែរដើមឈើអាចប្រឈមគ្រប់ពេល ។ ជាក់ស្តែងរថយន្តអាល់ផាត១គ្រឿងរងការខូចខាតដោយខ្យល់កន្ត្រាក់រលំដើមឈើធំ១ដើមសង្កត់លើរថយន្ត៕

អត្ថបទដែលជាប់ទាក់ទង