តើការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវការចូលរួមពីភាគីណាខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការថែរក្សា និងការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចាំបាច់ត្រូវតែរៀបចំ ត្រូវតែពិនិត្យមើល និងកែសម្រួលរចនាសម្ព័ន្ធរបស់យើងឱ្យបានល្អប្រសើរដើម្បីធានារយៈពេលវែងនៃចីរភាពកំណើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីធានារយៈពេលវែងនៃចីរភាពកំណើនរបស់យើង សម្តេចបានលើកទឹកចិត្តដល់អ្នកចូលរួមដើម្បីធ្វើការពិភាក្សាគ្នាឱ្យបានផុសផុល ពោលគឺរាជរដ្ឋាភិបាលស្វាគមន៍ទស្សនៈនានា ទោះបីជាអ្នកស្រាវជ្រាវតូចតាចក៏ដោយ ក៏រាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ ស្តាប់អ្នកជំនាញ ដើម្បីរកវិធីដោះស្រាយព្រោះជាប្រទេសរបស់យើងទាំងអស់គ្នា ជាក់ស្តែងគឺឱ្យមានការចូលរួមពីគ្រប់វិស័យដូចជា អ្នកជំនាញ មន្រ្តីរាជការ អ្នកស្រាវជ្រាវ វិស័យឯកជន និងប្រជាពលរដ្ឋផងដែរ ដើម្បីធ្វើជាមជ្ឈមណ្ឌលសមាហរណកម្មនៃគោលគំនិតទំាងអស់នោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង