រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារព្រំដែន អញ្ជើញសួរសុខទុក្ខដល់កងកម្លាំងឈរជើង ទិសប្រាសាទតាមន្ត
ឧត្តរមានជ័យ៖ ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារព្រំដែន នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញមកទ្សនាប្រាសាទតាមន្ត និងសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងទិសប្រាសាទតាមន្ត ។
ក្នុងឱកាសនោះ ឯកឧត្ដម ឡាំ ជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យថែរក្សាសុខភាព រស់នៅមានអនាម័យល្អ ហើយទទួលបានពុទ្ធិពរទាំង៥ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លាងឃ្លាតឡើយ ។
ព្រមជាមួយគ្នានេះផងដែ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកគ្រឿងឧបភោគបរិភោកមកចែកជូនដល់កងកម្លាំងផងដែរ ៕