ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញបន្តដឹកនាំក្រុមបេសកកម្មភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងកែវ ក្នុងខេត្តកំពត

នៅថ្ងៃចន្ទ-អង្គារ ៥-៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបេសកកម្មរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងកែវ ស្ថិតក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូក្រុមបេសកកម្មរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ព្រមទាំងមន្ត្រីបច្ចេកទេសក្រសួង ក៏បានចុះពិនិត្យទីតាំងជាក់ស្តែងគម្រោងអភិវឌ្ឍន៍ធនធានទឹកជុំគីរី ដែលស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ដែលគ្រោងធ្វើឡើងនៅពេលខាងមុខនេះ។
នៅថ្ងៃដដែល ឯកឧត្តមអនុរដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានចុះពិនិត្យមើលគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា បេសកកម្មរបស់ប្រតិភូភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដោយធ្វើទស្សនកិច្ចនៅគម្រោងអភិវឌ្ឍន៍ចំនួន៤ គឺ ទី១)គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ទី២)គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងកែវ ទី៣)គម្រោងអភិវឌ្ឍន៍ធនធានទឹកជុំគីរី និង ទី៤)គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត៕

អត្ថបទដែលជាប់ទាក់ទង