រដ្ឋបាលស្រុករតនមណ្ឌល ច្រានចោលទាំងស្រុងនូវការលើកឡើងថា មានត្រីពុលទឹក នៅចំណុចអូរត្រែង

ក្រោយពីទទួលបានព័ត៌មានថា មានករណីត្រីពុលទឹក នៅចំណុចអូរត្រែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រុមការងាររបស់រដ្ឋបាលស្រុកនិងរដ្ឋបាលឃុំត្រែង បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងអូត្រែងឃើញថា មិនមានត្រីពុលទឹកនោះទេ ទឹកគ្មានក្លិនស្អុយ ស្ថានភាពទឹកគឺធម្មតា គឺហូរតិចៗក្នុងរដូវប្រាំង ស្ថានភាពទឹកក្នុងអូរត្រែង ប្រជាពលរដ្ឋប្រើប្រាស់បានជាធម្មតា។

រដ្ឋបាលស្រុករតនមណ្ឌល បានច្រានចោលទាំងស្រុងនូវការលើកឡើងខាងលើនេះ និងស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះជាសាធារណៈនោះ ត្រូវធ្វើការកែតម្រូវឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង