Arteta រងសម្ពាធ ស្របពេលដឹកនាំ Arsenal នៃប្រកួតទី២០០ ក្នុងលីគបានត្រឹមស្មើ ១-១ ជាមួយ Man Utd

(មេនឆេស្ទើ)៖ គ្រូបង្វឹករបស់លោក Mikel Arteta បានកំពុងឡើងកំដៅ នៅពេលរកបានត្រឹម ១ពិន្ទុពីការប្រកួតស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ Manchester United និងដាច់ ១៥ពិន្ទុផងដែរពីហង្សក្រហម Liverpool ក្នុងការប្រជែងជើងឯក Premier League រដូវកាលនេះ។
ការយកបានតែ ១ពិន្ទុចេញពីទឹកដី Old Trafford នៅរាត្រីថ្ងៃអាទិត្យ វាជាការដឹកនាំលើកទី២០០ ពីសំណាក់អ្នកចាត់ការទូទៅជាតិអេស្ប៉ាញនៅក្នុងក្លិបកាំភ្លើងធំ Arsenal។
Arsenal ដែលបានខកខានឈ្នះជើងឯកលីគ Premier League តាំងពីឆ្នាំ២០០៦ មកនោះ មានស្ថិតិគ្រប់គ្រងការប្រកួតដល់ទៅ ៦៨.២% ក៏ប៉ុន្តែនៅតែមិនអាចយកឈ្នះម្ចាស់ផ្ទះ Man Utd បានត្រឹមតែស្មើ ១-១ ពីការរកគ្រាប់វាយបករបស់កីឡាករ Declan Rice នៅនាទី៧៤ បន្ទាប់ពីប្រធានក្រុមបិសាចក្រហម Bruno Fernandes ជាអ្នករកគ្រាប់នាំមុខដោយបាល់ free kick តាំងពីចុងវគ្គទី១។
តែយ៉ាងណា លោក Arteta បានស្ថិតក្នុងចំណោមអ្នកចាត់ការទាំង ៥រូបដែលរកបានជ័យជម្នះច្រើនជាងគេផងដែរ ក្រោយឆ្លងកាត់បាន ២០០ប្រកួតនៅ Premier League មានដូចខាងក្រោម ដែលត្រូវបានដកស្រង់ចេញពី Opta
១៖ Pep Guardiola ឈ្នះ ១៤៦ប្រកួត
២៖ Jose Mourinho ឈ្នះ ១៣៧ប្រកួត
៣៖ Jurgen Klopp ឈ្នះ ១២៧ប្រកួត
៤៖ Sir Alex Ferguson ឈ្នះ ១២២ប្រកួត
៥៖ Mikel Arteta ឈ្នះ ១១៨ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង