ខ្នងផ្សារ និម្មិតឈ្មោះក្នុងព្រេងនិទាន ល្បីសាយក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ
(កំពង់ស្ពឺ)៖ តំបន់ភ្នំខ្នងផ្សារ គឺជាទីទេសចរណ៍ដ៏ទាក់ទាញបំផុត ប្រចាំសហគមន៍អេកូទេសចរណ៍តាំងបំពង់ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ភ្ញៀវទេសចរត្រូវធ្វើដំណើរឡើងទៅលើកំពូលភ្នំ ដើម្បីគយគន់សម្រស់ធម្មជាតិនៅតំបន់ជុំវិញនោះ។
ភ្នំខ្នងផ្សារជាតំបន់ទេសចរណ៍ផ្សាភ្ជាប់ជាមួយនឹងធម្មជាតិ ស្ថិតនៅចំណុចមុំបីនៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ដែលមានធម្មជាតិស្រស់ត្រកាលស្ទើរគ្រប់រដូវ។ ចូលរួមទេសចរណ៍កំសាន្តក្នុងស្រុកដើម្បីលើកទឹកចិត្តប្រជាជននៅក្នុងសហគមន៍ ៕