ករណីហិ..ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចលើទូកដប្រឡាយ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី
ស្រុកអង្គរបូរីៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
នៅថ្ងៃអាទិត្យ ១១កើតខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កើតមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ករណី នៅចំណុចលើទូកដប្រឡាយ១២ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បង្កឡើងដោយឈ្មោះ កែប សេងហុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោរៃមាស ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើសកម្មភាពយកពូថៅដងដែកប្រវែង៣០ស.ម និងទីបប្រវែង ៦០ស.ម វាយទៅជនរងគ្រោះចំនួន ០៣នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ប៉ុម ម៉េងលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល វាយចំភ្នែកឆ្វេងហើមជាំ ០១កន្លែង និងត្រូវចំក្បាលចំហៀងខាងស្តាំលើត្រចៀកហើមជាំមួយកន្លែង។
២.ឈ្មោះ ប៉ុម មករា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកប៉ាល់គ្រឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល វាយចំក្បាលបែកពីលើចំហៀងខាងឆ្វេង ០១កន្លែង(ដេរ ១៥ថ្នេរ) និងត្រូវចំស្មាមួយកន្លែងហើម។
៣.ឈ្មោះ ប៉ុម ពោ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល វាយចំក្បាលបែកពីលើចំហៀងខាងឆ្វេង ០១កន្លែង(ដេរ ៣០ថ្នេរ) និងបែកមាត់មួយកន្លែង ជនរងគ្រោះទាំង០៣ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។
មូលហេតុៈ មកពីស៊ីការគេជិៈទូកជាមួយគ្នា រួចទាស់ពាក្យសម្តីគ្នា។
ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកធ្លក ធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕