ឃា//ត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន៦នាក់ ករណីប្រើអំពើហឹ..ង្សា ដោយចេតនា

រតនគិរី៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញានៃអយ្យអមសាលាដំបូងខេត្តរតនគិរី និងមានការសហការរវាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន៦នាក់ ក្នុងករណីប្រើអំពើហឹង្សាដោយចេតនា ដែលបានបង្កហេតុកាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ទីតាំង ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងបានដកហូតវត្ថុតាងរួមមាន ដុំថ្មមួយចំនួន និងម៉ូតូចំនួន៣គ្រឿង ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង