ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទី របស់កសិករនៅតាមសមាគម ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង សហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចំការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជួបផ្ទាល់ កន្លែកស្តុកទុកហាលនិងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចំការជាច្រើនគ្រួសារផងដែរ ។
ជាមួយគ្នានិងការអញ្ជើញជួបកសិករ សមាគមខាងលើរបស់ ឯកឧត្តមបណ្ឌិតប្រតិភូ គឺ ដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះនិងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។
ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និង លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅរយ:ពេលចាប់ផ្ដើមពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមីនាឆ្នាំ២០២៥នេះ ពោល តម្លៃធ្លាក់ត្រឹម៤៦០០រៀល ក្នុងមួយគីឡូក្រាម។
បច្ចុប្បន្ននេះ បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាបានបញ្ហាថា គិតចាប់ត្រឹមថ្ងៃទី៧ខែមីនាដល់ថ្ងៃ១២ខែមីនាឆ្នាំ២០២៥នេះ តម្លៃគ្រប់ស្វាយចន្ទីជាមធ្យមដែលកសិកររលក់បានក្នុងតម្លៃចន្លោះ ៥២០០រៀលទៅ ៥៣០០រៀលក្នុង១គីឡូក្រាម ហើយទៅមុខទៀតបើសិនជាទីផ្សារកើនដូចខែកុម្ភ: តម្លៃ ៦០០០រៀលនោះ កសិករនឹងទទួលបានផលចំណេញថែមទៀត។

អត្ថបទដែលជាប់ទាក់ទង