មុខសញ្ញាឆក់ទូរស័ព្ទ ដែលសម្ងំលាក់ខ្លួននៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ ក្រោយប្រព្រឹត្ដបទល្មេីសរត់គេចចេញពីការតាមប្រមាញ់របស់សមត្ថកិច្ច

កំពង់ស្ពឺ៖ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជាឲ្យជំនាញនិងកំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វេីការស្រាវជ្រាវ (ព៏ត៌មានពីអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ) មុខសញ្ញាឆក់ទូរស័ព្ទ ដែលសម្ងំលាក់ខ្លួននៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ ក្រោយប្រព្រឹត្ដបទល្មេីសរត់គេចចេញពីការតាមប្រមាញ់របស់សមត្ថកិច្ច ។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៣០នាទីកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចោឆក់ទូរស័ព្ទម្នាក់ឈ្មោះ ជឹម សីហា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅសព្វថ្ងៃភូមិលាំងជ័យថ្មី ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង៎ស្ពឺ ដោយដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកZusuki nex ពណ៍ ស លាយលឿងស្លាកលេខភ្នំពេញ1KY -8449 និងទូរសព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន (របស់ជនរងគ្រោះ) ប្រព្រឹត្តលើផ្លួវជាតិលេខ ៤១ ស្ថិតនៅចំណុចភូមិត្រពាំងផ្លូ ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ បានប្រគល់ជូន កំលាំងខេត្ដតាកែវ ដេីម្បីចំណាត់ការនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង