ចាប់ខ្លួនជនស..ង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរខុសច្បាប់នូវសារធាតុញៀន ដកហូតក្រាមពណ៍សថ្លា ចំនួន ០១កញ្ចប់ (ថង់ធំល្មម)
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី០២ សហការជាមួយសាលាសង្កាត់ច្បារអំពៅទី០២ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរខុសច្បាប់នូវសារធាតុញៀន ដកហូតក្រាមពណ៍សថ្លា ចំនួន ០១កញ្ចប់ (ថង់ធំល្មម) ។
ករណីឃាត់ខ្លួនអ្នកជួញដូរនេះ បានធ្វើឡើងកាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ វី ធឿន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១០៣១ ”អ” ដ.ច.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧ ចេញដោយលោក យ៉ិន សារឿន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ៣៦៩ ”ឡ” ដ.ច.ន ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា ចាប់ខ្លួនជនសង្ស័យ វី ធឿន ជាអ្នករកស៊ីជួញដូរសារធាតុញៀន ដែលជនសង្ស័យរូបនេះ គឺបានប្រកបរបររកស៊ីខុសច្បាប់ ដែលធ្វើអោយប៉ះពាល់ដល់ស្ថេរភាព និងសន្តិសុខសង្គម។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ សហការជាមួយសាលាសង្កាត់បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅទីតាំងលួចលាក់បង្កប់ការជួញដូរគ្រឿងញៀន ។
ជាក់ស្តែងក្នុងការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានដកហូតបានវត្ថុតាងមួយចំនួន រួមមាន ៖
-ក្រាមពណ៍សថ្លា ចំនួន ០១ កញ្ចប់ថង់ធំល្មម
-ទូរសព្ទម៉ាក Vivo ០១គ្រឿង ។
ជនសង្ស័យនេះ ត្រូវបានកម្លាំងជំនាញបានធ្វើរបាយការណ៍កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់ ៕