មន្ទីរប្រឆាំងបទល្មើសគ្រឿង..ញៀន ស្រាវជ្រាវឃា..ត់ខ្លួនជនស..ង្ស័យ ០៣ នាក់ ដកហូតសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០ គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៣ នាក់ ដកហូតសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០ គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី រសៀល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ នៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ មានការចូលរួមពីកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីកែច្នៃសារធាតុញៀន។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ (ស្រី ០១ នាក់ ) ចាប់យកវត្ថុតាងសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត ៣០០ គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃសារធាតុញៀនមួយចំនួនធំទៀត។
ជនសង្ស័យប្រុស-ស្រី ០៣ នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមនីតិវិធី។ ចំណែកមេខ្លោង និងបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន សូមផ្តល់ព័ត៌មានដល់មន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទ ចំនួន ៥ ខ្សែ ៖ ៦៧០ ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ , ០៩៣ ៤៥៦ ៨៨៨ (Smart) , ០១១ ២៤៨ ៨៨៨ (Cellcard) , ០១៥ ២២២ ២២៦ (Smart) , ០៦៦ ៦៦១ ៦៦១ (Metfone) សមត្ថកិច្ច នឹងលាក់ការសម្ងាត់ជូន៕