ឃា..ត់ខ្លួនជនស..ង្ស័យ ករណីជនស..ង្ស័យសកម្មភាពយកក្រមារិតបំពង់ ក និងយកកណ្តៀវចាក់បំពង់ចំនួន០៣កន្លែង បណ្តាលអោយ ស្លា..ប់នៅកន្លែងកេីតភ្លាមៗ
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ បានទទួលព័ត៌មានថា នៅចំណុចវាលស្រែប្រាំងទួលពោធិ៍ ស្ថិតក្នុងភូមិទឹកចេញ ឃុំព្រែកក្របៅ មានឈ្មោះ យ៉ាង ទូច ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស បានដេកស្លាប់នៅក្នុងស្រែប្រាំងរបស់ជនរងគ្រោះ។
ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុត កំសត់ ហៅសើន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ អាសយដ្ឋានភូមិទឹកចេញ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដេីម្បីធ្វេីការសាកសួរ ។
បន្ទាប់ពីធ្វេីការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពយកក្រមារិតបំពង់ក និងយកកណ្តៀវចាក់បំពង់ចំនួន០៣កន្លែង បណ្តាលអោយជនរងគ្រោះឈ្មោះ យ៉ាង ទូច ស្លាប់នៅកន្លែងកេីតភ្លាមៗ។
ជនសង្ស័យត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕