អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ឈ្មោះ កាន់ សងមឿង អាយុ ១៣ ឆ្នាំ រស់នៅភូមិអូរ ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលឪពុកម្តាយបានលែងលះគ្នា ហើយមានជីវភាពលំបាកខ្លាំង បច្ចុប្បន្នស្នាក់ ជាមួយជីដូនចាស់។
ជាអកុសលនៅ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ ក្មួយប្រុស បានសម្រេចចិត្តធ្វើអត្តឃាត(ចងក)។ មូលហេតុដោយតូចចិត្តនឹងក្មេងៗដូចគ្នាច្រើនតែហៅថាអាកូនអត់ឪ។
សមត្ថកិច្ចជំនាញបច្ចេកទេស និង កោសល្យវិច្ច័យ ចុះទៅពិនិត្យស៊ើបអង្កេតកន្លែងកើតហេតុផង ដោយក្តីអាណិតអាសូរដែលបានដឹងពីដំណើររឿងជីវិត របស់ក្មួយប្រុស ពីអ្នកជិតខាង និង មិត្តភ័ក្តផងនោះ ខ្ញុំបាទបានចូលបុណ្យតាមរយៈក្រុមការងារថវិកាចំនួន ២០០.០០០ រៀល ( ពីរសែនរៀល ) និង អង្ករមួយការ៉ុង ៥០ គីឡូ៕

អត្ថបទដែលជាប់ទាក់ទង