នារីម្នាក់ ដួលម៉ូតូធ្វើជ្រុះទូរស័ព្ទដោយមិនដឹងខ្លួន ត្រូវបានស្ត្រីរើសអេតចាយម្នាក់រើសបាន ស្រាប់តែមានសន្តិសុខម្នាក់ដណ្តើមយកទៅបាត់ ដោយយកលុយ១៦០០០រៀល មកដូរ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅកែងផ្ទះលក់ម្ជូរវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីម្នាក់ដួលម៉ូតូធ្វើជ្រុះទូរស័ព្ទដៃដោយមិនដឹងខ្លួន ត្រូវបានស្ត្រីរើសអេតចាយម្នាក់រើសបាន ស្រាប់តែមានសន្តិសុខម្នាក់ដណ្តើមយកទៅបាត់ ដោយយកលុយ១៦០០០រៀលមកដូរ ។

មុនពេលកើតហេតុ គាត់បានឃើញទូរស័ព្ទ១គ្រឿង ប្រភេទ IPHONE ជ្រុះនៅក្បែរម៉ូតូ១គ្រឿង ។ ភ្លាមៗនោះ មានសន្តិសុខម្នាក់ ដែលឈរយាមក្បែរនោះ បានបង្គាប់ឲ្យគាត់រើសទូរស័ព្ទនោះមក ដើម្បីលក់ចែកគ្នា ។ គាត់ក៏រើសទូរស័ព្ទនោះឡើង ដើរទៅម្ខាងផ្លូវជាមួយសន្តិសុខខាងលើ ស្រាប់តែត្រូវសន្តិសុខនោះដណ្តើមយកទូរស័ព្ទនោះ ហើយឲ្យលុយគាត់១៦០០០រៀល ដើម្បីជាថ្នូរ រួចក៏ទៅបាត់ ។
បន្ទាប់ពីកើតហេតុស្ត្រីរើសអេយចាយនេះ ត្រូវគេបានគេចោទថាយកទូរស័ព្ទនោះ ពេលអ្នកព័ត៌មានទៅដល់ ទើបដឹងថាសន្តិសុខទៅវិញទេជាអ្នកផ្តើមគំនិត រួចគេចខ្លួនបាត់។
សូមរម្លឹកថាកាំមេរ៉ាសុវត្ដិភាព បានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុ នារីរងគ្រោះ បានឈប់ម៉ូតូនៅមុខផ្ទះ១កន្លែង ស្រាប់តែដួលម៉ូតូ បណ្តាលឲ្យទូរស័ព្ទស្មាតហ្វូនរបស់នាង ជ្រុះចេញពីឃ្លុបម៉ូតូដោយមិនដឹងខ្លួន ភ្លាមៗនោះ នាងបានលើកម៉ូតូឡើង រួចដើរចូលទៅក្នុងបាត់ ។ មួយសន្ទុះធំទើបដឹងថាបាត់ទូរស័ព្ទ ក៏នាំគ្នាដើរស្វែងរក ស្រាប់តែមានគេប្រាប់ថា ទូរស័ព្ទនោះត្រូវបានស្ត្រីអ្នករើសអេតចាយម្នាក់រើសបាន ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ស្ត្រីរើសអេតចាយបានសារភាពថា ខ្លួនពិតជាបានទទួលលុយ១៦០០០រៀលពីសន្តិសុខពិតមែន ខណៈសន្តិសុខដឹងខ្លួនមុន ក៏បានគេចចេញពីទីតាំងកើតហេតុមុនពេលម្ចាស់ទូរស័ព្ទតាមរក ។
ក្រោយពេលកើតហេតុ នារីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយរង់ចាំសន្តិសុខខាងលើ យកទូស័ព្ទនោះមកប្រគល់ជូនខ្លួនវិញ មុនខ្លួនទៅប្តឹងប៉ូលីស ៕

អត្ថបទដែលជាប់ទាក់ទង