ឃា..ត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ករណីហិង្សា នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយចាប់ឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពព្រួតវាយយកដុំថ្មគប់ និងយកកណ្ដៀវកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរបួស និងខូចខាតទ្រព្យសម្បត្តិរបស់ជនរងគ្រោះ អស់មួយចំនួនផងដែរ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង២០និង៣០នាទី នៅចំណុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំខាន់ សុកាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ចំណែកជនសង្ស័យ ០៧នាក់ ចាប់ឃាត់ខ្លួនបានម្នាក់ ឈ្មោះ ហ៊ន វិស្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) អ្នកចូលរួម រីឯបក្ខពួក៦នាក់ទៀតរត់គេចខ្លួន ។
ជនសង្ស័យ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ចំណែកជនសង្ស័យ៦នាក់ទៀត កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រាវជ្រាវតាមឃាត់ខ្លួនបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង