មើលមុខឃា…តករ យកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះ បណ្តាលអោយបាត់បង់ជីវិត នៅចំណុចលើផ្លូវបេតុងស្ថិតនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ

ករណីហិង្សាដោយចេតនាបណ្តាលអោយបាត់បង់ជីវិតហេតុការណ៍នេះបានកើតឡើង នៅចំណុចលើផ្លូវបេតុងស្ថិតនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ករណីឃាតកម្មមួយកេីតឡេីងដែលបង្កដោយជនសង្ស័យម្នាក់មានឈ្មោះ បាន ឡុង ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិទួល ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះឈ្មោះ គួក ភួង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ចំនួន០៣ កាំបិត ចំក្បាលចំនួន០២កាំបិត និងចំកញ្ចឹងករចំនួន០១កាំបិត បណ្តាលអោយជនរងគ្រោះដេកស្លាប់លេីផ្លូវបេតុង។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេីតហេតុនិងបានឃាត់ខ្លួនជនសង្ស័យខាងលេី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

សារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា កាលពីបីថ្ងៃមុននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងទិញស្រាសយកមកផឹក ដោយជនរងគ្រោះពេលមានលុយទិញស្រាយកទៅផឹកតែម្នាក់ឯង មិនហៅខ្លួនឲ្យទៅផឹកជាមួយ ទេីបមកដល់ថ្ងៃកេីតហេតុ ខ្លួនបានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះតែម្ដងទៅ។

វត្ថុតាងដកហូតៈ កាំបិតផ្គាក់ចំនួន ០០១ដេីម ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង