ទឹកចិត្តជាម្ដាយ ទោះកូនស្លា..ប់ហើយ នៅតែអ៊ៀវកូនរកជំនួយធ្វើបុណ្យស..ព ចូលទៅអង្គការគេមិនទទួល គេថាកូនគាត់ស្លា..ប់ហើយ
ស្រ្តីអនាថា មានវ័យចំណាស់ក្នុងស្ថានភាពស្គមស្លេកស្លាំងបានខំប្រឹងអ៊ៀវសពកូនស្រីដែលមានវ័យ២១ឆ្នាំស្លាប់ដោយសារក្ដៅខ្លួនខ្លាំងគ្មានប្រាក់យកទៅព្យាបាល ។ ពិតជាអាសូរ អនោចអធមខ្លាំងណាស់ លឺថាគាត់មានកូនស្រី៣នាក់ប្រុស១ គ្មានផ្ទះសំបែងពិតប្រាកដដើរដេកតាមផ្លូវ តាមចិញ្ចើមផ្ទះគេគ្រប់ទីកន្លែង។
នៅរសៀលថ្ងៃទី១៤ខែមិនានេះ បងស្រីម្នាក់ដែលមានហ្វេសប៊ុកឈ្មោះ Linda Thao បានឃើញអ្នកមីងអ៊ៀវសពកូននោះគាត់ក៏បានជូនលុយ២ម៉ឺនរៀល ហើយបានថតបង្ហោះថា ដល់ម៉ោងទៅយកកូនចេញពីរៀន ក៏ជួបមីងម្នាក់គាត់អៀវកូន ដែលទន់ល្មើយទៅហើយ ខ្ញុំក៏ឈប់សួរនាំ ក្រែងអាចជួយបាន តែគាត់ប្រាប់ថាកូនគាត់ស្លាប់ហើយ មិនដឹងយកទៅណា សុំចូលអង្កការគេអត់អោយចូល ដោយសារកូនគាត់បានស្លាប់ហើយ។ ខ្ញុំមានលុយតែ២០០០០៛ ក៏អោយគាត់ទាំងអស់ បញ្ជាក់ ៖ មុនខមិន សូមអានសំណេរខ្ញុំអោយយល់ន័យសិន ….
ខ្ញុំបាទ ផេង រីណា ពិតជារំភើប និងសូមអគុណបងស្រីដែលមានសុទ្ធាជ្រះថ្លាជួនលុយទៅអ្នកមីង បងស្រីពិតជាមនុស្សល្អបានបុណ្យច្រើនណាស់ សូមជូនពរបងស្រី និងក្រុមគ្រួសារជួបតែសេចក្ដីសុខ រកទទួលទានមានបាន ទៅទីណាកន្លែងណាមានតែមនុស្សគោត៊រពស្រលាញ់ មានលាភសំណាង
បញ្ជាក់ទីតាំងដែលបានឃើញអ្នកមីងខាងលើនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕