គ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងដឹកបន្លែក្រឡាប់ផ្ងារជើង ម្ចាស់គាបជាប់រថយន្ត
ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅបណ្ដោយផ្លូវជាតិលេខ ៨ចន្លោះគីឡូម៉ែត្រ លេខ ៩៥ស្ថិតនៅក្នុងភូមិ ជ្រៃវាល ឃុំ ជ្រៃ ស្រុក ស្វាយអន្ទរខេត្តព្រៃវែង។
រថយន្តសាំងយ៉ុងមួយគ្រឿងក្រឡាប់ផ្ងារជើង ខណៈដែលបើកបរវ៉ាជែងរថយន្តធុនធំមួយគ្រឿង ហើយត្រូវរថយន្តធំកៀរបណ្ដាលឲ្យក្រឡាប់គាបម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយកាស់យកជនរងគ្រោះចេញពីរថយន្ត។
បើយោងតាមការរៀបរាប់ របស់ជនរងគ្រោះដែលជាប់នៅក្នុងកាប៊ីន នោះបានបញ្ជាក់ថាលោកមានឈ្មោះ លី ហ័រ មានទីលំនៅភូមិ ប្រមូលដុំ ស្រុក កំចាយមារ ខេត្តព្រៃវែង។
នៅមុនពេលកើតហេតុមានរថយន្តធុនធំ(វ៉េអង)មួយគ្រឿងបើកបរពីលិចទៅកើតបើកបរស្របទិសគ្នាខ្លួនក៏បានឡើងវ៉ាជែងចេញពីគន្លង របស់ខ្លួន ឡើង មិនផុត រួចរថយន្តវ៉េអងបានកៀរឲ្យប៉ះរថយន្តរបស់ខ្លួនខាងស្ដាំ រុញផ្ទប់រថយន្តខ្លួន ឲ្យក្រឡាប់ផ្ងារជើងចំកណ្ដាលទ្រូងផ្លូវតែម្ដង។
ក្រោយពីបង្កហេតុរថយន្តធុនយក្សវ៉េអងដែលគេមិនស្គាល់ពណ៌មិនស្គាល់ស្លាកលេខបាន ធ្វើដំណើរទៅមុខគេចខ្លួនបាត់ ស្រមោល បន្សល់ទុកនៅតែតៃកុង រថយន្តសាំយ៉ុងដឹកបន្លែដែលម្ចាស់ជាប់នៅក្នុងកាប៊ីនរថយន្ត ដង្ហើយហៅសុំជំនួយអន្តរាគមន៍ដល់ខ្លួនដែលកំពុងតែជាប់ក្នុងកាប៊ីនរថយន្ត ដ៏សែនរន្ធត់។
ក្រោយពីមាន ការសុំជំនួយពីជនរងគ្រោះស្រែកអន្តរាគមន៍ឲ្យជួយដល់ខ្លួនទើបមាន ក្រុមរថយន្តជាច្រើនគ្រឿងបានបើកមកវាងហើយមិនបានចូលសង្គ្រោះ មនុស្សដែលជាប់ក្នុងរថយន្តលោកឡើយ ហើយគេឃើញមានសមត្ថកិច្ចចុះមកជួយគាស់យកជនរងគ្រោះដែលកំពុងតែស្រែករកជំនួយនោះពួកគេក៏បានជួយគាស់បង្ហើបទ្វារដើម្បីសម្រាលដល់ការដកដង្ហើមនៅក្នុងកាប៊ីនរថយន្តនោះ និងប្រជាពលរដ្ឋធ្វើដំណើរតាមបងផ្លូវបានរកឧបករណ៍ជួយគាស់យកមនុស្សចេញ ឲ្យផុតពីគ្រោះថ្នាក់នេះ៕