បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងសណ្ឋាគារ(ហុងវ៉ុយសណ្ឋាគារ) ស្រុកអង្គស្នួល

ខេត្តកណ្តាល៖ នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២៥ នៅត្រង់ចំណុចក្នុងសណ្ឋាគារ(ហុង វ៉ុយ សណ្ឋាគារស្ថិតនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ម្ចាស់ផ្ទះ មានឈ្មោះជា គង់ភេទប្រុស មុខរបរអាស័យដ្ឋាន…
ម្ចាស់ទីតាំងជួលអគារផ្ទះ(បើកសណ្ឋាគារ)
ម្ចាស់ទីតាំងឈ្មោះ ហ្វូ សានឆាយ ភេទប្រុស សញ្ជាតិចិន(គេចខ្លួន)
បុគ្គលិក(រីសីប)ក្នុងសណ្ឋាគារ (អ្នកទទួលភ្ញៀវនិងគិតលុយ) ឈ្មោះ នី រដ្ឋា ភេទស្រីអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកសណ្ឋាគារទីលំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកកំពង់ស្ពឺស្នាក់នៅសណ្ឋាគារ(ហុងវ៉ុយសណ្ឋាគា) ស្ថិតនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល។ វត្ថុតាងចាប់យក៖
១-slot machine ឧបករណ៍លេងល្បែង(ប្រេីអគ្គីសនី) ០១គ្រឿង
២-តុបៀរភ្លុកម៉ាចុង(ប្រេីអគ្គីសនី) ០៣គ្រឿង
៣-បៀរ២ហ៊ូ

នៅមុនពេលកេីតហេតុកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួលបានទទួលព័ត៌មានពពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងសណ្ឋាគារ(ហុងវ៉ុសណ្ឋាគា)។
ប្រភពព័ត៌មានបានបញ្ជាក់ថា បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (បៀរភ្លុកចិន) ឃាត់ខ្លួនជនសង្ស័យជាអ្នកគ្រប់គ្រងសណ្ឋាគារ០១នាក់ សួរនាំបន្តនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ នី រដ្ឋា បានសារភាពថា ខ្លួនធ្វេីការជាអ្នកគ្រប់គ្រងសណ្ឋាគារ តែងតែឃេីញថៅកែសណ្ឋាគារឈ្មោះ ហ្វូ សានឆាយ នាំបក្ខពួកជាជនជាតិចិនដូចគ្នា មកលេងល្បែងបៀរភ្លុកម៉ាចុង ជាញឹកញាប់ ក្នុងមួយសប្តាហ៍បីទៅបួនដង រយៈពេលប្រហែលពីរម៉ោងទៅប្រាំបីម៉ោងពេលលេងម្តងៗ។
-ម្ចាស់ទីតាំងឈ្មោះ ហ្វូ សានឆាយ ភេទប្រុស សញ្ជាតិចិន
-មានអាជ្ញាបណ្ណទេសចរណ៍ លេខ១៣០៣ ល.អ របស់រដ្ឋបាលខេត្តកណ្តាល ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សុពលភាព១៩ កញ្ញា ២០២៣ ដល់ ១៩ កញ្ញា ២០២៤
-បុគ្គលិក០៣នាក់ស្រី ជនជាតិខ្មែរ (អ្នកទទួលភ្ញៀវនិងគិតលុយ០១នាក់ ផ្នែកអនាម័យ០២នាក់)
-មានបន្ទប់ស្នាក់នៅ២៩បន្ទប់ មានភ្ញៀវស្នាក់នៅ៧បន្ទប់ (បានពិនិត្យ១បន្ទប់ និងមានភ្ញៀវជាប់សោ៦បន្ទប់មិនទាន់ត្រួតពិនិត្យ) គ្មានភ្ញៀវ២២បន្ទប់ ក្នុងនោះពិនិត្យឃេីញ
-បន្ទប់គ្មានលេខជាន់ផ្ទាល់ដី (បន្ទប់ហូបបាយ) មានslot machine ឧបករណ៍លេងល្បែង(ប្រេីអគ្គីសនី) ០១គ្រឿង (ទុកចោល)
-បន្ទប់គ្មានលេខ ជាន់ផ្ទាល់ដី មានតុបៀរភ្លុកម៉ាចុង (ប្រេីអគ្គីសនី) ០១គ្រឿង
-បន្ទប់គ្មានលេខ ជាន់ផ្ទាល់ដី មានតុបៀរភ្លុកម៉ាចុង (ប្រេីអគ្គីសនី) ០១គ្រឿង និងបៀរមួយហ៊ូ
-បន្ទប់លេខV188 ជាន់ទី2 មានតុបៀរភ្លុកម៉ាចុង (ប្រេីអគ្គីសនី) ០១គ្រឿង និងបៀរ១ហ៊ូ
ចំពោះសម្ភារៈវត្ថុតាងខាងលេី ត្រូវបានធ្វេីកំណត់ហេតុចាប់យកមករក្សាទុក នៅសាលាស្រុកអង្គស្នួល និងបានធ្វេីកំណត់ហេតុបិទទីតាំងជាបណ្តោះអាសន្ន ដេីម្បីបន្តនីតិវិធី។
ចំពោះឈ្មោះ នី រដ្ឋា ដែលជាបុគ្គលិក(រីសីប)ក្នុងសណ្ឋាគារ (អ្នកទទួលភ្ញៀវ និងគិតលុយ) ត្រូវបានហៅមកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ៕

អត្ថបទដែលជាប់ទាក់ទង