បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីទេ សម្រេចចិត្តលោតទឹកស…ម្លាប់ខ្លួន ប្រជានេសាទជួយសង្គ្រោះទាន់ពេលវេលា

ភ្នំពេញ ៖ កាលពី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អ ត្រូវប្រជានេសាទជួយសង្គ្រោះទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុភ្លាមៗ។

យុវជនរងគ្រោះមានឈ្មោះ ធ ឡ អាយុ ២៤ ឆ្នាំ មុខរបរដឹកជញ្ជូនម្ហូបអាហារ។ មុនពេលកើតហេតុយុវជនខាងលើគឺមិនបានទៅធ្វើការនោះទេ ហើយដើរចុះដើរឡើងនៅពេញផ្ទះ ដោយពាក់ខោជើងវែង និងអាវដៃវែង។ ក្រោយមក យុវជននេះ បានដើរចូលទៅខាងក្នុងផ្ទះដោយផ្លាស់ប្ដូរសំលៀកបំពាក់វិញ រួចបានជិះឡើងមកលើស្ពានជ្រោយចង្វារ ២ នាក់ប្អូនប្រុសម្នាក់ ខណៈមកដល់ចំណុចកើតហេតុបានផ្ដួលម៉ូតូ រួចលោតចុះពីលើស្ពានតែម្ដង តែសំណាងល្អត្រូវប្រជានេសាទដែលនៅខាងក្រោមស្ពានជួយសង្គ្រោះបានទាន់ពេលវេលា។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុសួរនាំយុវជននេះ ប្រគល់ឲ្យក្រុមគ្រួសារនាំយកត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង