លោកមេប៉ុស្តិ៍រកា កណ្ដាល បានបាញ់ស..ម្លាប់ខ្លួនឯង នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ
លោកមេប៉ុស្តិ៍រកា កណ្ដាល បានបាញ់សម្លាប់ខ្លួន នៅថ្ងៃទី ១៥ មីនា ឆ្នំា២០២៥ នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ខ្ញុំកូរណាអាត្មាភាពជាព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តបទុមមុនីវណ្ណារាម (រកាកណ្ដាល) សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវសមាជិកគ្រួសារ លោក គាន ម៉ានិល ដែលទទួលមរណភាពកាលពីព្រឹកមិញនេះដោយធ្វេីអត្តឃាត(សម្លាប់ខ្លួន) នាបុស្តិ៍រដ្ឋបាលរកាកណ្ដាល ។
សូមឧទ្ទិសបុណ្យកុសលគ្រប់យ៉ាងជូនដល់លោក គាន ម៉ានិល សូមបានបដិសន្ធិក្នុងស្ថានដ៏ប្រសើរកុំបីអាក់ខានឡើយ។
ករណីមេប៉ុស្តិ៍រកាកណ្ដាលបានយកកាំភ្លើង AK បាញ់សម្លាប់ខ្លួន នៅប៉ុស្តិ៍រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥នេះ ដោយពុំទាន់ដឹងអំពីមូលហេតុ ៕