បាក់ដងសន្ទូច បណ្ដាលឲ្យគាបខ្លួនរងរបួសជាទម្ងន់ ទាញជនរងគ្រោះចេញពីដងសន្ទូច ដឹកជនរងគ្រោះនៅមន្ទីរពេទ្យបង្អែមជ័យជំនះ ក្រុងតាខ្មៅខេត្តកណ្តាល ប៉ុន្តែដោយស្ថានភាពរបួសធ្ង..ន់ពេក ជនរងគ្រោះបានបាត់បង់អាយុជីវិត
ខេត្តកណ្តាល ៖ កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចការដ្ឋានចាក់លូ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។ ជារឿងមួយដែលបងប្អូនគួរប្រុងប្រយ័ត្ន កុំអោយជួបបែបនេះ ។ ជាក់ស្តែង បុរសម្នាក់កំពុងបញ្ជារថយន្តស្ទូចលូ ពេលនោះស្រាប់តែមានបញ្ហាបាក់ដងសន្ទូច បណ្ដាលឲ្យកៀបខ្លួនរងរបួសជាទម្ងន់ ហើយកម្មករ៣ ទៅ៤នាក់ទៀត ដែលកំពុងធ្វើការជាមួយគ្នាក៏បានស្ទុះទៅជួយ ដើម្បីគាស់ និងទាញជនរងគ្រោះចេញពីដង សន្ទូច ដឹកជនរងគ្រោះនៅមន្ទីរពេទ្យបង្អែមជ័យជំនះ ក្រុងតាខ្មៅខេត្តកណ្តាល ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានបាត់បង់អាយុជីវិត នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ជនរងគ្រោះមានឈ្មោះ ខ្លី ណារិន ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករ តៃកុងរថយន្តស្ទួច ស្រុកកំណើតភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមសាក្សីឈ្មោះ ឆោក ហុកស៊ីន ភេទប្រុស អាយុ៤១ឆ្នាំ ដែលជាអ្នកធ្វើការងារជាមួយជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ជនរងគ្រោះបានចូលធ្វើការងារ នៅការដ្ឋានចាក់លូររយៈពេលបួនខែ ជំនាញខាងបើករថយន្តស្ទូចលូ ។
នៅថ្ងៃកើតហេតុជនរងគ្រោះ បាននិងកំពុងបញ្ជារថយន្តស្ទូចលើលូ ចេញពីកន្លែងចាក់ពុម្ភធ្វើលូ ស្រាប់បាក់ដងសន្ទូច បណ្ដាលឲ្យកៀបសង្កត់ជនរងគ្រោះយ៉ាងដូច្នោះទៅ ។ ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញបានចុះពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព និងបានធ្វើការសន្និដ្នាន ជនរងគ្រោះពិតជាស្លាប់ដោយឧបទ្ទវហេតុបាក់ដងសន្ទួចទម្ងន់៥តោន សង្កត់ស្លាប់ប្រាកដមែន ។ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕