ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តលេីខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ( ចុះពីតំបន់ទេសចរណ៍ វីរៈប៊ុនថាំ ) បណ្ដាលឲ្យរបួស ធ្ង..ន់ ស្រាល ជាច្រើននាក់

ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុស-ស្រីជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ ខណៈដែលរថយន្តដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់នៅលើភ្នំគិរីរម្យ បង្កឱ្យមានការភ្ញាក់ផ្អើល ។
ហេតុការណ៍រថយន្តដឹកអ្នកដំណើរក្រឡាប់រងរបួសមនុស្សច្រើននាក់បានកើតឡើង កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចចុះចំណតក្រុមហ៊ុនវិរះប៊ុនថាំ (តំបន់ឧទ្យាជាតិគីរីរម្យ) ស្ថិតនៅតំបន់គីរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថា រថយន្តដែលក្រឡាប់ បណ្តាលឱ្យរងរបួសមនុស្សច្រើននាក់នោះម៉ាកមីស៊ុយមីតស៊ី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A .2400 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះនោះបានចេញដំណើរពីខេត្តស្វាយរៀង ។
សរុបមនុស្សចំនួន៣០នាក់ បានរួមដំណើរក្នុងរថយន្តនោះ ។ ហើយបានរងរបួសធ្ងន់ចំនួន១០នាក់ របួសស្រាល៤នាក់ ។ ក្រុមជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះ និងព្យាបាល ។
ចំណែករថយន្តក្រឡាប់រងការខូចខាតស្ទើរតែទាំងស្រុងទៅហើយ សមត្ថកិច្ចនគរបាលជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបណ្តោះអាសន្នសិន ៕

អត្ថបទដែលជាប់ទាក់ទង