ចាប់រថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់ ០១គ្រឿង ដែលជញ្ជូនឈើចេញពីព្រៃឡង់ នៅក្រចេះ

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វខេត្តក្រចេះ និង កម្លាំងស្នាក់ការសន្តិសុខ ៧០៦ រួមទាំងជំនាញរដ្ឋបាលព្រៃឈើជ្រោយបន្ទាយ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នំា២០២៥នេះ គេបានចុះបង្ក្រាបផល អនុផលព្រៃឈើដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត នៅចំណុច UTM: ៦០៦៣០៤-១៣៨២៨៩៦ ស្ថិតនៅក្នុងភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

ប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ បានស្គាល់ឈ្មាះ ម្ចាស់ឡានដឹកឈើមួយគ្រឿងនេះ ឈ្មោះ ហេង ម៉េងហាក់ (ហៅពី) ភេទប្រុស អាយុ ៣៥ឆ្នាំ ។
តាមរបាយការណ៍អាវុធហត្ថបានបញ្ជាក់ថា ខណៈពេលចុះបង្ក្រាប ត្រូវគេឃើញរថយន្តឈ្មួញឈើខាងលើ ម៉ាកហាយលិនឌ័រ ពណ៌សមួយគ្រឿងទៀត ដោយបំពាក់ស្លាកលេខ ភ្នំពេញ 2AI 2241 គេបានបើក រ៉េរ៉រ បិតគូថ ហើយបើកបុករថយន្តលុចស៊ិច ៣៣០ ពណ៌ទឹកមាស របស់កំលាំងអាវុធហត្ថស្រុកព្រែកប្រសព្វ តែម្តង ដើម្បីរំដោះរថយន្តដឹកឈើដែលកំពុងធ្វើសកម្មភាពចរាចរណ៍ ឈើខុសច្បាប់ ទាំងនេះ ។ ករណីនេះដែរ ក្រោយពីកម្លាំងអាវុធហត្ថតាមស្ទាក់ រថយន្តសាំយ៉ុងដឹកជញ្ជូនឈើគ្មានច្បាប់ ខាងលើនេះ រថយន្តរបស់មន្រីជំនាញពេលនោះ ក៍រថយន្តឈ្មួញឈើបុកបានបណ្តាលអោយរងការខូចខាត ស្រាល នៅផ្នែកខាងក្រោយ ។
វត្ថុតាងដែលកម្លាំងជំនាញចុះប្រតិបត្តិការបង្ក្រាបនោ រួមមាន៖
១.រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 2Z 4710 ។
២.ប្រភេទឈើអារ លេខ១ សុក្រម ចំនួន ៦៨ដុំ= ២,៩៥៨គីប។
បច្ចុប្បន្ន វត្ថុតាងខាងលើ រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែក ឈ្មួញឈើដែលមានឈ្មោះ ហ៊ាង ហាក់ម៉េង ហៅលោកពី នោះ គេមិនទាន់ដឹងថា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ មានវិធានការចាប់ឃាត់ខ្លួនដែរ ឬ យ៉ាងណានោះទេ ប្រជាពលរដ្ឋក្នុងស្រុកកំពុងតែរងចាំមើលចំណាត់ការ ឃាត់ខ្លួនឈ្មួញឈើរួបនេះ៕

អត្ថបទដែលជាប់ទាក់ទង