កំណាត់ផ្លូវចោមចៅ (វេងស្រេង) ក្រុមអ្នកលក់ដូរមួយចំនួននៅតែបន្តយកចំណីផ្លូវដាក់តាំង តុ របស់របរលក់ដូរ រាល់ថ្ងៃ ធ្វើឱ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ

កំណាត់ផ្លូវចោមចៅ (វេងស្រេង) ត្រូវបានក្រុមអ្នកលក់ដូរមួយចំនួននៅតែបន្តយកចំណីផ្លូវដាក់តាំង តុ របស់របរលក់ដូរ រាល់ថ្ងៃ ធ្វើឱ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃទៅហើយ ពិសេសនៅវេលាម៉ោង៤ និងម៉ោង៦រសៀល មានអ្នកលក់ដូរមួយចំនួនតូចយកចំណីផ្លូវធ្វើជាកន្លែងលក់ដូរ បង្កឱ្យបាត់សណ្តាប់ធ្នាប់ដងផ្លូវ កកស្ទះចរាចរណ៍ ស្របពេលកម្មករចេញ ឬចូលរោងចក្រទៀតធ្វើឱ្យកាន់តែកកស្ទះ។ ពលរដ្ឋបន្តទៀតថា ចំណុចខាងលើអាជ្ញាធរសង្កាត់ក៏ធ្លាប់ចុះរៀបចំសណ្តាប់ធ្នាប់ដែរ តែបានតែមួយភ្លែត ពេលកម្លាំងអាជ្ញាធរទៅបាត់អ្នកលក់ដូរក៏ដាក់មកលើចំណីផ្លូវដដែល។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ករណីលក់ដូររំលោភលើចំណីផ្លូវសាធារណៈនេះ មិនថាតែទីតាំងនេះទេ គឺឱ្យតែមានអាជីវករដាក់លក់ដូរ ក៏ដូចជារំលោភចំណីផ្លូវសារធារណៈលោកតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ចេញសេចក្តីជូនដំណឹងជាហូហែដែរ តែអាជីវករនៅតែបន្តដាក់លក់ដដែល។ ករណីនេះ លោករង់ចាំចូលឆ្នាំប្រពៃណីខ្មែររួចរាល់ លោកនឹងចាត់វិធាការរដ្ឋបាលលេីក្រុមអាជីវករណាដែលមិនស្តាប់ ចាប់យកសម្ភារៈមករក្សាទុក និងធ្វេីកិច្ចសន្យាទៅលេីបុគ្គលនោះ៕

អត្ថបទដែលជាប់ទាក់ទង