បុរសម្នាក់ បើករថយន្តមួយគ្រឿង ស្ថានភាពស្រវឹងជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកដោយស្ត្រីម្នាក់ ជាមន្ត្រីសាលាខណ្ឌមានជ័យ កំពុងតែដឹកនាំកម្លាំងគណៈបញ្ជាឯកភាពល្បាតក្នុងមូលដ្ឋានឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងនៅ យប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នៅចំនុចស្តុបម៉ាសឺដេស ផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសម្នាក់បានបើករថយន្តtuntraក្នុងស្ថានភាពស្រវឹងជ្រុលទៅបុករថយន្តford ranger ដែលបើកដោយស្ត្រីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យ ដែលកំពុងតែដឹកនាំកម្លាំងគណៈបញ្ជាឯកភាពល្បាតក្នុងមូលដ្ឋានឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាត ។

មុនពេលកើតហេតុ គឺកម្លាំងគណៈបញ្ជាឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលរងមួយរូប បានដឹកនាំកម្លាំងល្បាតតាមមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយរថយន្តស៊ីរ៉ែនមួយគ្រឿង បានបើកនាំមុខធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ហើយរថយន្ត ម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC 5722 បើកដោយស្ត្រីម្នាក់ជាមន្ត្រីសាលាខណ្ឌមានជ័យ ធ្វើដំណើរតាមពីក្រោយ លុះមកដល់ចំនុចកើតហេតុ រថយន្ដបានឈប់រង់ចាំភ្លើងស្តុប ហើយគាប់ជួនពេលនោះក៍ស្រាប់តែបុរសម្នាក់បានបើករថយន្តម៉ាក tuntra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6854 ក្នុងស្ថានភាពស្រវឹង ល្បឿនលឿនហ្វ្រាំងមិនជាប់ក៍ជ្រុលទៅបុកនិងរថយន្ត ford rangerពីក្រោយបណ្ដាលឲ្យរងការខូចខាតផែ្នកខាងក្រោយ តែមិនគ្រោះថ្នាក់ដល់មនុស្ស ។
ដោយឡែកខាងរថយន្ត tundra រងការខូចខាតផ្នែកខាងមុខ ហើយក៏មិនគ្រោះថ្នាក់ដល់មនុស្សដូចគ្នា គ្រាន់តែអ្នកបើកបរបានចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង ។

ករណីនេះ ភាគីទាំងសងខាងសម្របសម្រួលមិនត្រូវនៅកន្លែងកើតហេតុនោះទេ ដោយខាងរថយន្តtundra និយាយមិនស្តាប់គ្នា និងប្រើកាយវិការមិនសមរម្យថែមទៀតផង ត្រូវបានសាច់ញាតិមកដល់ដឹកយកចេញទៅបាត់ ព្រោះខ្លាចមានបញ្ហាអ្វីកើតឡើង។
សមត្ថកិច្ចជំនាញមកដល់សម្រេចយករថយន្តទាំង២គ្រឿងទៅទុកនៅសាលាខណ្ឌមានជ័យដើម្បីរង់ចាំដំណោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង