តារាសម្ដែងកូរ៉េខាងត្បូង Lee Si Young ប្រកាសលែងលះប្ដីក្រោយរៀបការបាន ៩ ឆ្នាំ
តារាសម្តែង Lee Si Young ដែលត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿងភាគដ៏ល្បី “Boys Over Flowers” កំពុងលែងលះជាមួយប្តីអ្នកជំនួញ Cho Seong Hyun នេះបើតាមទីភ្នាក់ងារ Ace Factory របស់នាងបានប្រកាស។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា៖ «ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការដោះស្រាយ ហើយការលែងលះកំពុងដំណើរការ» ។
នាង Lee អាយុ 43 ឆ្នាំបានរៀបការជាមួយ លោកCho អាយុ 52 ឆ្នាំក្នុងឆ្នាំ 2017 ហើយមានកូនប្រុសអាយុ 7 ឆ្នាំម្នាក់។
លោក Cho ដែលធ្វើអាជីវកម្មយីហោភោជនីយដ្ឋានសាច់អាំងជាច្រើន ត្រូវបានគេហៅឈ្មោះថា “Little Baek Jong Won” ដោយសារតែការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស និងឥទ្ធិពលរបស់គាត់នៅក្នុងផ្នែកធ្វើម្ហូប។ បច្ចុប្បន្នគាត់ជានាយកប្រតិបត្តិក្រុមហ៊ុនរបស់គាត់ ហើយគិតត្រឹមខែឧសភា ឆ្នាំ 2024 មានទ្រព្យសម្បត្តិសរុបប្រមាណ 2.5 ពាន់លានវ៉ុន (1.7 លានដុល្លារអាមេរិក)។
ចំណែកតារាសម្តែង Lee បានចូលរួមការងារសម្តែងដំបូងក្នុងឆ្នាំ 2008 ។ បន្ថែមពីលើអាជីពសម្ដែងរបស់នាង នាងគឺជាអ្នកប្រដាល់ដែលមានការប្រកួតប្រជែងខ្លាំង ដោយបានឈ្នះការប្រកួតស្ម័គ្រចិត្ដជាច្រើន និងជម្រុះសម្រាប់ក្រុមប្រដាល់នារីជម្រើសជាតិកូរ៉េខាងត្បូងក្នុងឆ្នាំ 2013 ក្នុងប្រភេទទម្ងន់ក្រោម 48 គីឡូក្រាម ៕