ប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណ អ្នកភូមិសណ្តាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ តែងតែប្រារព្ធពិធីបូជាសពរួមគ្នា !
នៅក្នុងគ្រួសារមួយក្រោយមានសមាជិកណាម្នាក់ស្លាប់ គឺមិនទាន់រៀបចំពិធីបូជាសពភ្លាមៗ នោះទេ ដោយយកទៅបញ្ចុះនៅគោកស្រុក(ទីទួលកប់សព) រហូតដល់ពេលវេលាមួយ ទើប គេរៀបចំពិធីបូជារួមគ្នាតែម្តង។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ អ្នកស្រុកបានប្រារព្ធពិធីនេះ ដោយបូជាសព ចំនួន២២សព ដែលសពខ្លះបានស្លាប់ ២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ រហូតដល់៧ឆ្នាំ ៕