សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុខដុមនីយកម្មសង្គម ដែលក្នុងនោះរួមមានការលើកកម្ពស់ការយល់ដឹងនូវអន្តរសាសនា និងការអត់ឱន ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិ។ ក្រោមម្លប់សុខសន្តិភាពកម្ពុជាមានសុខដុមនីយកម្មសាសនា ធ្វើឱ្យកម្ពុជាមានវិបុលភាព សន្តិភាព និងសុខដុមរមនា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តមប្រធាន អញ្ជើញមកចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕