ចាប់ខ្លួនក្រុមជនសង្ស័យជាចោរឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងបាវិត ចំនួន០៦នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចុះបង្ក្រាប និងចាប់ខ្លួនក្រុមជនសង្ស័យជាចោរឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងបាវិត ចំនួន០៦នាក់ យកទៅផ្តន្ទាទោស ដោយជនទាំង០៦នាក់នេះ ធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅដាក់ពន្ធនាគារ ទើបតែដោះលែងចេញពីពន្ធនាគារមិនទាន់បានប៉ុន្មានផង ចេញធ្វើសកម្មភាពដដែល មិនរាងចាល ក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគារវិញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ មីនា ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានធ្វើការបង្ក្រាបមុខសញ្ញាចោរឆក់យ៉ាងសកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ បានចំនួន០៦នាក់ បញ្ជូនទៅតុលាការសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១. ឈ្មោះ វ៉ន វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់យ៉ាងសកម្ម)
២. ឈ្មោះ សំណាង មករា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល
៣. ឈ្មោះ ពុធ ស៊ីណាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់ទើបដោះលែងពីពន្ធនាគារកាលពីថ្ងៃទី០៦.១២.២០២៤)
៤. ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពោធិតាហោ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង(មុខសញ្ញាឆក់សកម្ម) និងប្រើប្រាស់អាវុធខុសច្បាប់
៥. ឈ្មោះ វើង ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត(មុខសញ្ញាឆក់ទើបចេញពីពន្ធនាគារ) និងប្រើប្រាស់អាវុធខុសច្បាប់ ។
៦. ឈ្មោះ ឆន ចាន់រៈ ភេទប្រុស អាយុ ២៦ឆ្នាំ រស់ភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា(ទទួលផលចោរកម្ម និងជាមុខសញ្ញាឆក់សកម្ម) ។
ជនសង្ស័យទាំង០៦នាក់ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅការិយាល័យខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង