សមត្ថកិច្ចនគរបាល ឃាត់ខ្លួនអ្នកបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃចំនួន០២នាក់ នៅក្រុងបាត់ដំបង
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឃេីញការផ្សព្វផ្សាយ នៅក្នុងបណ្តាញសង្គមពីករណីចោរកម្មគ-ាស់ទម្លុះទម្លាយលំនៅដ្ឋានរបស់គាត់នៅក្រុងបាត់ដំបង។
ឃើញការផ្សព្វផ្សាយបែប នេះលោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណីនេះ។
ទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ធី ចាន់រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ ដំ បង រួចមកនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៥លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធអធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃ-ាត់ខ្លួនពួកគេចំនួន០២នាក់យកមកធ្វេីការសាកសួរស្រាវជ្រាវ។
ពេលសាកសួរគេបានឆ្លេីយសារភាពថាពួក គេបានធ្វេីសកម្មភាពយកដុំថ្មគប់បំបែកកញ្ចក់ទ្វារផ្ទះខាងលើប្រាកដមែន៕