សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាភារិយា បានធូរស្រាលពីជំងឺ និងគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីរពេទ្យហើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាភារិយា បានធូរស្រាលពីជំងឺ និងគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីរពេទ្យហើយ តែទោះបីជាយ៉ាងណា សម្ដេចមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសរបស់សម្ដេច (ហ៊ុន សាន) បានឡើយ ។
នៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារទាំងស្រុងថា ៖ «បើទោះជាខ្ញុំ កំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់ នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថា ភរិយាខ្ញុំ បានធូរស្រាល។ ព្រឹកមិញ គ្រូពេទ្យ បានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩ មីនា ដើម្បីពិនិត្យសាជាថ្មី ។ យោងលើពេលវេលានេះ ខ្ញុំគិតថា បើទោះភរិយាខ្ញុំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ត្រឡប់មកប្រទេសវិញ ថ្ងៃ២៩ ឬ ៣០មីនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោក នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ ស្អែកនេះ បានដែរ (ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យ ដែលព្យាបាលបងប្រុសខ្ញុំ) ។ តែទោះយ៉ាងណា ក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរ ក្នុងពេលតែមួយ ដូចពីម្សិលមិញ ៕