ករណីអគ្គិភ័យឆេះ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
នៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ទំហំ ០៣ម៉ែត្រ X ០៤ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿង, តុឈើចំនួន ០២តុ ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ពុំបានប្រេីប្រាស់ទឹក, ប្រជាពលរដ្ឋប្រើប្រាស់បំពង់បាញ់ពន្លត់៕