ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូមួយគ្រឿង ជ្រុលបុករថយន្តមួយគ្រឿង បណ្តាលឲ្យមានអ្នករងរបួសធ្ង..ន់ម្នាក់និងស្រាលម្នាក់

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡើងនៅ យប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ត្រង់ចំនុចផ្លូវលេខ១៩៩កែងផ្លូវលេខ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់ជិះម៉ូតូហុងដាឌ្រីមខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត ford ranger ដែលបេីកដោយបុរសម្នាក់នៅផ្លូវបំបែកជាបួនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ10 2.0743 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៨ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AJ- 8294 បានបោះពួយតាមបណ្ដោយផ្លូវ១៩៩ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនយ៉ាងលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នដូចគ្នា ក៍ជ្រុលទៅបុករថយន្តចំកាងចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតរថយន្តតិចតួច។
ចំណែកខាងម៉ូតូខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើអោយស្ត្រីជាប្រពន្ធអង្គុយខាងក្រោយរងរបួសចុកឆ្អល់ត្រូវបានដឹកតាមរថយន្តសាមុយយកទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះ រីឯបុរសជាប្តីរបួសជេីងតិចតួចមិនបានទៅមន្ទីរពេទ្យទេ។
ករណីនេះផងដែរ ភាគីទាំងសងខាងមិនបានអោយសមត្ថកិច្ចជួយចូលរួមដោះស្រាយនោះទេ គឺបាននិយាយគ្នាស្ងាត់ៗហើយបេីករថយន្តនិងជិះម៉ូតូចេញទៅបាត់អស់ ៕

អត្ថបទដែលជាប់ទាក់ទង