ឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វជ្រូករស់ចំនួន ៨៩ក្បាល លើផ្លូវជាតិលេខ១១៤ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ

នៅវេលាម៉ោង២៣ និង៣០នាទីយប់ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ដឹកសត្វជ្រូករស់ចំនួន ៨៩ក្បាល លើផ្លូវជាតិលេខ១១៤ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីអ្នកបើកបររថយន្តដឹកសត្វជ្រូកថា សត្វជ្រូកទាំងអស់នេះត្រូវបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វី ទាំងអស់។

ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ បាននាំយកវត្ថុតាងនិងបទល្មើសនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង