ខ្សែកាប្លិ៍ទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ ត្រូវបានបង្វែរមកដាក់ក្នុងបំពង់ក្រោមដី ជាបន្តបន្ទាប់
(រាជធានីភ្នំពេញ)៖ ខ្សែកាប្លិ៍ទូរគមនាគមន៍ នៅលើបង្គោលតាមវិថីនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជំនាញពាក់ព័ន្ធ រៀបចំបង្វែរមកដាក់ក្នុងបំពង់ក្រោមដីជាបន្តបន្ទាប់។
ជាក់ស្តែង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងប្រតិបត្តិករទូរគមនាគមន៍ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់សម្អាត និងបង្វែរខ្សែកាប្លិ៍ទូរគមនាគមន៍ នៅលើបង្គោលមកដាក់ក្នុងបំពង់ក្រោមដី តាមបណ្តោយវិថី ឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) និងផ្លូវលេខ២៧៣ ចាប់ពីផ្លូវលេខ៦០៨ បញ្ចប់ត្រឹមរង្វង់មូលកួចកាណុង។
ជាមួយគ្នានេះ ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ អះអាងថា នឹងការបន្តសកម្មភាពសម្អាត និងកាត់បង្វែរខ្សែកាប្លិ៍ទូរគមនាគមន៍ នៅលើបង្គោលនៅតាមមហាវិថី វិថី តីរវិថី និងផ្លូវ ផ្សេងៗទៀត៕