គ្រោះធម្មជាតិឆ្នាំនេះកាចខ្លាំង ក្រៅពីឥណ្ឌូនេស៊ី និងជប៉ុន ភ្នំភ្លើងនៅហ្វីលីពីន រឹតតែសាហាវ !
គ្រោះធម្មជាតិឆ្នាំនេះកាចខ្លាំង ក្រៅពីឥណ្ឌូនេស៊ី និងជប៉ុន ភ្នំភ្លើងនៅហ្វីលីពីន រឹតតែសាហាវ ! ភ្នំភ្លើង Kanlaon នៅប្រទេសហ្វីលីពីន បានផ្ទុះកក្រើកយ៉ាងខ្លាំងក្លា ដោយបញ្ចេញផ្សែងផេះហុយទៅលើអាកាសកម្ពស់ជាង៤០០០ម៉ែត្រ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។
នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងាយព័ត៌មានAFP នៅថ្ងៃអង្គារទី៨ មីនានេះ ។
ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានេះបង្ខំឱ្យមានការប្រកាសអាសន្នកម្រិត៣ និងត្រៀមជម្លៀសពលរដ្ឋនៅតំបន់ជុំវិញ ព្រោះតែផ្សែងផេះនៃភ្នំភ្លើ.ងបានសាយភាយរាយប៉ាយ ទៅកាន់តំបន់ទីប្រជុំជនមួយចំនួនរួចទៅហើយ ខណៈដែលសាលារៀន និងការិយាល័យមួយចំនួនត្រូវបិទរួចទៅហើយ ។
រហូតមកទល់ពេលនេះ មិនទាន់មានការប្រកាសអំពីទំហំនៃការគ្រោះថ្នាក់នៅឡើយទេ ៕