អស្ចារ្យណាស់! ត្រីទីឡាប់យ៉ា អាចទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ និងមានទីផ្សារខ្ពស់
កន្លងមកគេធ្លាប់តែឮព័ត៌មានក្រៅផ្លូវការថា ការទទួលទានត្រីទីឡាប់យ៉ាអាចធ្វើបង្កឱ្យមានបញ្ហា ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែមិនដូច្នោះទេ បច្ចុប្បន្ន ត្រីទីឡាប់យ៉ាមានការគាំទ្រខ្លាំងនៅលើទីផ្សារ ទាំងផ្សារបែបប្រពៃណីនៅតាមមូលដ្ឋាន តាមទីផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់ ជាពិសេសគេអាចច្នៃជាអាហារដែលទទួលទានឆៅបានដូចត្រីសាលម៉ុនដែរ ខណៈដែលតម្លៃក៏ទទួលបានខ្ពស់។
លោក សាំង បូរ៉ា ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា ហ្វេ្រសហ្វាម មានទីតាំងនៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា កន្លងមកលោកធ្លាប់បានឮព័ត៌មានក្រៅផ្លូវការថា ការទទួលទានត្រីទីឡាប់យ៉ាអាចធ្វើឱ្យមានបញ្ហា ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែតាមពិតមិនដូច្នោះទេ ប្រសិនបើការចិញ្ចឹមត្រូវបានធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដារអនាម័យត្រឹមត្រូវ ត្រីទីឡាប់យ៉ាគេអាចយកទៅបង្កក ហើយទទួលទានសាច់ឆៅបានដូចត្រីសាលម៉ុនផងដែរ ៕ ប្រភព៖ AMS Economy