បង្ក្រាបបទល្មើសនេសាទនៅកំពង់ឆ្នាំង ឃាត់ខ្លួន ៤នាក់ និងអប់រំប្រជាពលរដ្ឋជាង ៥០នាក់
កំពង់ឆ្នាំង៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងការសហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ចំនួនសរុប ១០២នាក់ បានបន្តចុះអនុវត្តប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅជាច្រើនទីតាំងក្នុងខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឱ្យដឹងថា ការប្រតិបត្តិការនេះចាប់ផ្ដើមនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ ដោយបានធ្វើនៅតាមទីតាំងផ្សេងៗ រួមមាន៖ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ និងឃុំប្រឡាយមាស ស្រុកកំពង់លែង, ភូមិសេះស្លាប់ និងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
កម្ទេចសម្ភារៈនេសាទខុសច្បាប់បាន ១០ទីតាំង
រុះរើកំប្លោកលើសម្រះ ២២,៨០០ម៉ែត្រ
ដកឡុកចំនួន ៨ (ប្រហែល ៨០០ម៉ែត្រ)ដកស្បៃមុង ៣១០ម៉ែត្រ
ដកចម្រឹង ២៣០ដើមអប់រំប្រជាពលរដ្ឋ ៥០នាក់ធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រាស់ ៨កន្លែង
ចុះត្រួតពិនិត្យទីតាំងស្នើសុំហ៊ុំសម្រាស់ ១១កន្លែង និងកន្លែងហ៊ុំសម្រាស់ ៤កន្លែង
ការឃាត់ខ្លួន៖
កម្លាំងបានឃាត់ខ្លួនមនុស្ស ៤នាក់ និងដកហូតវត្ថុភស្តុភារ៖
មង ៣០០ម៉ែត្រទូក ២គ្រឿងម៉ាស៊ីនទូក ២គ្រឿងអាគុយ ៤០ ចំនួន ២គ្រឿងដុំឆក់ក្តៅ ២គ្រឿងកន្ត្រងដួសត្រី ២គ្រឿង ត្រី ៥គីឡូក្រាមគួរបញ្ជាក់ថា មុនចេញដំណើរការប្រតិបត្តិការ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអនុវត្តការអប់រំ និងជំរុញសតិអារម្មណ៍ដល់កងកម្លាំងទាំងអស់ឲ្យគោរពវិន័យទ័ព និងបន្តាប្រតិបត្តិការជាមនុស្សម្នាក់ៗមានស្មារតីទទួលខុសត្រូវ។
លោកបានផ្ដោតអោយមានការកម្ទេចតែឧបករណ៍នេសាទខុសច្បាប់ប៉ុណ្ណោះ មិនឲ្យប៉ះពាល់ដល់សម្បត្តិអាជីវកម្មនេសាទត្រឹមត្រូវ។ ជាពិសេស គឺហាមឃាត់យ៉ាងដាច់ខាតលើការទទួលសំណូក ឬអំណោយពីអ្នកល្មើសមិនថាជាអ្វីឬក្នុងកម្រិតណាក៏ដោយ៕