បង្រ្កាបករណីហិ..ង្សា រវាងក្រុមក្មេ..ងទំនើង វាយប្រហារគ្នា នៅមុខស្រះទឹក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១:០០នាទី កម្លាំងនគរបាលបានឆ្លើយតបភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីករណីក្មេងទំនើង២ក្រុម ប្រមាណ ១០នាក់ជាង វាយប្រហារគ្នា នៅមុខស្រះទឹក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
កម្លាំងល្បាតបានចុះទៅកន្លែងកើតហេតុ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ម៉ោង ០៣:០០នាទី ឈានចូលថ្ងៃទី០២ ដល់និងអាចឃាត់ខ្លួនបានក្មេងទំនើង០១នាក់ បន្ទាប់មក នៅម៉ោង ១៩:០០នាទី ថ្ងៃដដែល ក៏បានឃាត់ខ្លួនបន្ថែមទៀតបាន ០៤នាក់ និងដកហូតម៉ូតូ ០៣គ្រឿង ។
អត្តសញ្ញាណជនសង្ស័យ (សរុប ០៥នាក់):
• ភេទប្រុសជនជាតិខ្មែរ
• អាយុចាប់ពី ១៥ ដល់ ២៥ឆ្នាំ
• មុខរបរផ្សេងៗ ដូចជា (កម្មករ, ដឹកម្ហូប, បុគ្គលិកកុំព្យូទ័រ…) ។
វត្ថុតាងចាប់យកបាន៖
• ម៉ូតូ ០៣គ្រឿង៖
• Honda Dream C125 ពណ៌ស (កំពង់ចាម 1AC-5043)
• Scoopy ពណ៌ស (ព្រះសីហនុ 1K-4926)
• Suzuki Nex ពណ៌ខៀវ (គ្មានស្លាកលេខ) ។
ករណីនេះបានកសាងសំនុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។
សូមបងប្អូនជួយសហការជូនដំណឹងអំពើឧក្រិដ្ឋកម្ម ដល់សមត្ថកិច្ចទាន់ពេលវេលា ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង