មើលមុខឲ្យច្បាស់! ៦នាក់នេះ ជាក្រុមបើកម៉ូតូនាំឡានពេទ្យដឹកអ្នកជំងឺ ក្រោយពួកគេបន្លំស្លៀកឯកសណ្ឋាននគរបាលជាតិ ហើយទៅចាប់ឆែកប្រជាពលរដ្ឋនៅតាមផ្លូវ ដើម្បីគំរាមយកទ្រព្យសម្បត្តិ (ដេញឃាត់រ៉ឺម៉ក និងបានត្រួតពិនិត្យលើមនុស្ស ដែលអង្គុយនៅកន្លែងស្ងាត់ដើម្បីឆែករកគ្រឿង..ញៀន និងសម្ភារះផ្សេងៗ)
ភ្នំពេញ ៖ យោងតាមរបាយការណ៍លោកវរៈសេនីយ៍ឯក ម៉ន វុធី បានឱ្យដឹងថា ការចាប់ឃាត់ខ្លួនពួកគេទាំងនេះ បានធ្វើឡើងនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋសូមគាំទ្រ និងឲ្យសមត្ថកិច្ចទប់ស្កាត់ក្រុមទាំងនេះ ព្រោះជាសកម្មភាពខុសច្បាប់ ព្រោះអ្នកនាំក្បួនមានតែនគរបាលប៉ុណ្ណោះ។ ពីព្រោះគេដឹងថាមានក្រុមខ្លះ បន្តសកម្មភាពទាំងនេះ សូមកម្លាំងនគរបាលចុះបង្ក្រាប និងមានវិធានការជាបន្ទាន់។
ខាងក្រោមនេះជារបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា ៖
មានករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ នៅវេលាម៉ោង ១នឹង០០ នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដោយមានករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ០១លើក បង្កដោយជនសង្ស័យមានគ្នា០៦នាក់ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១/ ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២/ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣/ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤/ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៥/ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៦/ឈ្មោះ តាំង ភក្ដី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងម៉ាសុីនត្រជាក់ ស្នាក់នៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារះចាប់យករួមមាន ៖
-ទូរស័ព្ទចំនួន ០៧ គ្រឿង
-ម៉ូតូចំនួន ០៣គ្រឿង :
១-ម៉ាកHond Dream ពណ៍ខ្មៅ , ២-ម៉ាកHonda Wave ពណ៍ខ្មៅ , ៣-ម៉ាក Honda Scoopy ពណ៍ក្រហម ចំនួន ០១គ្រឿង ។
មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង០៦នាក់ខាងលើ ធ្លាប់ធ្វើជាក្រុមបើកម៉ូតូនាំផ្លូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ។ ក្រោយមកពួកខ្លូនក៏ឈប់ធ្វើពេលក្រសួងប្រកាសអោយសកម្មភាពបើកម៉ូតូនាំផ្លូវរថយន្តពេទ្យ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងកំឡុងខែកុម្ភះ ឆ្នាំ២០២៥ មិនចាំថ្ងៃឈ្មោះ តាំង ភក្តី បានហៅប្រមូលក្រុមខ្លួនទាំ០៦នាក់ បង្កើតក្រុមការងារដោយដាក់ឈ្មោះថា ក្រុម CID និងបានរៀបចំអោយឈ្មោះ ម៉ៅ ផាន់នីម័រ ស្លៀកឯកសណ្ឋាននគរបាលជាតិ និងបួននាក់ទៀត កាន់អាយកូម , ពាក់កាតឡូហ្គោនគរបាលព្រហ្មទណ្ឌ , ស្ពាយកាបូប មានឡូហ្គោ POLICE ដោយក្រុមខ្លួនបានចេញធ្វើសកម្មភាពក្នុងភូមិសាស្ត្រ សំរោងក្រោម ប្រហែល០៥លើក ។
ចំពោះសកម្មភាពប្រព្រឹត្ត ក្រុមខ្លួនបានធ្វើសកម្មភាពជិះម៉ូតូល្បាតតាមផ្លូវរទះភ្លើង , មហាវិថីឈ្នះៗ ដោយដេញឃាត់រ៉ឺម៉ក និងបានត្រួតពិនិត្យលើមនុស្ស ដែលអង្គុយនៅកន្លែងស្ងាត់ដើម្បីឆែករកគ្រឿងញៀន និងសម្ភារះផ្សេងៗ ៕