បង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់

នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង ៣០ នាទី ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែរនោង និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ចំនួន ០១ករណី និង ០១ទីតាំង: ស្ថិតក្នុងភូមិត្រពាំងរនោង ឃុំស្រែរនោង ស្រុក ត្រាំកក់ នឹងបានការឃាត់ជនសង្ស័យ០៣នាក់៖
១. ឈ្មោះ ព វណ្ណារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ (ជួញដូរ និងប្រើប្រាស់)
២. ឈ្មោះ ហុង ហេង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់)
៣. ឈ្មោះ ប៊ុន រាសី ហៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីមនុស្សភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ប្រើប្រាស់)
ដោយដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣២កញ្ចប់(ធំ០១ តូច៣១កញ្ចប់)
-ទូរស័ព្ទចំនួន ០៣គ្រឿង
ដោយមានការសម្របសម្រួល ដោយ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនឹងវត្ថតាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង