រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្តីជ័យមង្គល វិបសុខ បវរមហាប្រសើរដល់មន្រ្ដីរាជការគ្រប់ស្ថាប័ន ក្នុងឱកាសចូលឆ្នាំថ្មីៗជាតិខ្មែរ
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ នេះបានរៀបចំពិធីសូត្រមន្តចម្រើនសិរីសួស្តីជ័យមង្គល វិបសុខ បវរមហាប្រសើរដល់មន្រ្ដីរាជការគ្រប់ស្ថាប័ន ក្នុងឱកាសចូលឆ្នាំថ្មីៗជាតិខ្មែរ ដែលពិធីនេះធ្វើឡើងនៅសាលាខេត្ដសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដ ដោយមានការនិមន្ដព្រះសង្ឃសូត្រមន្ដ ប្រោះព្រំ លើករាសីផងដែរ ៕