ស្រាបៀរទឹកខ្មៅ ចំនួន២កេសសោះ ជាប់មុនចូលឆ្នំាថ្មីបាត់ លែងបានផឹកទឹកខ្មៅហើយ (ករណីចោរដាច់យ៉ៃលួចស្រាABCនៅទួលក្រសាំងត្រូវបានលោកនាយប៉ុស្តិ៍ស្វាយរលំ និងក្រុមការងារ ហៅមកយកទឹកកក និងសាច់ក្លែមបន្ថែមបានសម្រេច)
ខេត្តកណ្តាល ៖ ហេតុការណ៍នេះ បើតាមកាមេរ៉ាសុវត្ថិភាព បង្ហាញឲ្យឃើញថា បានកើតឡើងនៅវេលារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា មកលួចស្រាបៀរទឹកខ្មៅ ចំនួន២កេស រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅ ប្រកាសឲ្យក្រុមជនសង្ស័យ យកស្រាបៀរ មកប្រគល់ឲ្យម្ចាស់គេវិញ ។
បើយោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា «បើសាមីខ្លួនបានឃើញហើយ សូមយកប្រគល់ស្រាបៀរ មកប្រគល់ជូនម្ចាស់គេវិញទៅ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើបងប្អូនស្គាល់ប្អូនទាំងពីរនាក់ដូចក្នុងវីដេអូនេះ សូមផ្តល់ដំណឹងដល់សមត្ថកិច្ចផង»
ទីបំផុត! ករណីចោរដាច់យ៉ៃលួចស្រាABCនៅទួលក្រសាំងត្រូវបានលោកនាយប៉ុស្តិ៍ស្វាយរលំ និងក្រុមការងារ ហៅមកយកទឹកកក និងសាច់ក្លែមបន្ថែមបានសម្រេចទាំងកណ្តាលអធ្រាត្រ ៕